Revelation of John 21

1បន្ទាប់មកខ្ញុំ​បាន​ឃើញ​ផ្ទៃ​មេឃថ្មីនិងផែនដីថ្មីដ្បិត​ផ្ទៃ​មេឃមុននិងផែនដីមុន​បាន​បាត់ទៅ​ក៏​គ្មានសមុទ្រទៀតឡើយ 2ហើយខ្ញុំ​បាន​ឃើញក្រុងបរិសុទ្ធ​ជា​ក្រុង​យេរូសាឡិមថ្មីចុះមកពីស្ថានសួគ៌​គឺ​មកពីព្រះជាម្ចាស់​ទាំង​បាន​រៀបចំ​រួច​ជា​ស្រេច​ដូចកូនក្រមុំតុបតែងខ្លួន​ទទួល​ប្ដី 3ខ្ញុំបាន​សំឡេងមួយយ៉ាងខ្លាំងចេញពីបល្ល័ង្កមកថា៖ ​«មើល៍រោង​របស់​ព្រះជាម្ចាស់​បាន​នៅជាមួយមនុស្ស​ហើយ​ព្រះអង្គ​នឹង​តាំងលំនៅក្នុងចំណោមពួកគេពួកគេ​នឹង​ធ្វើជាប្រជារាស្រ្ដ​របស់​ព្រះអង្គហើយព្រះជាម្ចាស់ផ្ទាល់នឹងនៅជាមួយពួកគេ 4ព្រះអង្គនឹង​ជូតអស់ទាំងទឹកភ្នែកចេញពីភ្នែក​របស់​ពួកគេហើយ​នឹង​លែងមានសេចក្ដីស្លាប់ទុក្ខព្រួយសម្រែកទ្រហោយំការឈឺចាប់ទៀត​ហើយ​ដ្បិត​អ្វីៗ​កាល​ពីមុន​បាន​បាត់​អស់​ទៅ​ហើយ»។ 5ព្រះអង្គដែលគង់លើបល្ល័ង្កមានបន្ទូលថា៖ ​«មើល៍​យើង​ធ្វើ​អ្វីៗ​ទាំងអស់​ជា​ថ្មី»។ ​ព្រះអង្គ​មានបន្ទូល​ទៀត​ថា៖ ​«ចូរ​សរសេរ​ទុក​ចុះដ្បិត​ពាក្យ​ទាំងនេះ​ជា​ពាក្យ​ដ៏​ពិតហើយគួរ​ឲ្យ​ជឿ»។ 6បន្ទាប់មកព្រះអង្គ​មានបន្ទូល​មក​ខ្ញុំថា៖ ​«ការ​បាន​សម្រេចហើយយើងជាអាលផានិង​ជា​អូមេកា​ជា​ដើមដំបូងនិង​ជា​ចុងបំផុត។ ​អ្នកណាដែលស្រេកយើង​នឹង​ឲ្យ​ផឹក​ពី​ប្រភពទឹកជីវិតដោយឥតគិតថ្លៃ 7អ្នកណាមានជ័យជម្នះ​នឹង​ទទួល​បាន​សេចក្ដី​ទាំងនេះ​ជា​មរតក​យើង​នឹង​ធ្វើជាព្រះ​របស់​អ្នកនោះហើយអ្នកនោះ​នឹង​ធ្វើជាកូន​របស់​យើង 8ប៉ុន្ដែសម្រាប់​ពួក​កំសាក​ពួក​មិនជឿ​ពួក​គួរស្អប់ខ្ពើម​ពួក​ឃាតក​ពួក​ប្រព្រឹត្ដ​អំពើ​អសីលធម៌ខាងផ្លូវភេទ​ពួក​មន្ដអាគម​ពួក​ថ្វាយបង្គំរូបព្រះនិង​ពួក​ភូតភរទាំងអស់​ពួកគេ​នឹង​មាន​ចំណែកនៅក្នុងបឹង​ដែល​ឆេះ​ដោយ​ភ្លើងនិងស្ពាន់ធ័រ។ ​នេះហើយជាសេចក្ដីស្លាប់ទីពីរ»។ 9បន្ទាប់មកទេវតា​មួយរូប​ក្នុង​ចំណោមទេវតា​ទាំង​ប្រាំពីរដែលកាន់ពានទាំងប្រាំពីរ​ពេញ​ដោយគ្រោះកាចចុងក្រោយ​ទាំង​ប្រាំពីរ​បាន​ចូលមកហើយនិយាយមកខ្ញុំថា៖ ​«ចូល​មក​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នកឃើញកូនក្រមុំ​ដែល​ជា​ប្រពន្ធរបស់​កូន​ចៀម»។ 10ទេវតានោះ​ក៏​នាំខ្ញុំទៅលើភ្នំមួយ​យ៉ាង​ធំហើយខ្ពស់​ពេល​ដែល​ខ្ញុំ​លង់​ក្នុង​វិញ្ញាណរួចបង្ហាញ​ឲ្យ​ខ្ញុំឃើញក្រុងបរិសុទ្ធ​គឺ​ជា​ក្រុង​យេរូសាឡិម​ដែល​ចុះមកពីស្ថានសួគ៌​គឺ​មកពីព្រះជាម្ចាស់ 11ទាំងមានសិរីរុងរឿង​របស់​ព្រះជាម្ចាស់​ហើយ​ពន្លឺ​រស្មី​របស់​ក្រុងនោះដូចជាត្បូងដ៏​មាន​តម្លៃ​គឺ​ដូចជាត្បូងមណីជោតិរសថ្លា​ដូច​កែវចរណៃ 12ក្រុងនោះ​មានកំផែងធំហើយខ្ពស់មានទ្វារដប់ពីរហើយនៅទ្វារទាំងនោះ​មាន​ទេវតាដប់ពីររូបរួច​នៅលើ​ទ្វារ​ទាំងនោះ​មាន​សរសេរឈ្មោះដែលជាឈ្មោះរបស់កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​ពួក​កូនចៅអ៊ីស្រាអែល 13នៅទិស​ខាងកើត​មាន​ទ្វារបី​ទិស​ខាងជើង​មាន​ទ្វារបី​ទិស​ខាងត្បូង​មាន​ទ្វារបីនិង​ទិស​ខាងលិច​មាន​ទ្វារបី 14រីឯកំផែងរបស់ក្រុងនោះមានគ្រឹះដប់ពីរហើយនៅលើ​គ្រឹះ​ទាំងនោះ​មាន​ឈ្មោះ​ទាំង​ដប់ពីររបស់សាវក​ទាំង​ដប់ពីររបស់កូនចៀម 15ទេវតាដែលនិយាយជាមួយខ្ញុំ​នោះ​មាន​កាន់ដំបងមាសមួយ​ជា​រង្វាស់សម្រាប់វាស់ក្រុងទ្វារនិងកំផែងក្រុង 16ក្រុងនោះមានរាងបួន​ជ្រុង​ស្មើគ្នា​គឺ​បណ្ដោយ​និង​ទទឹងស្មើគ្នា។ ​ទេវតា​នោះ​បាន​វាស់ក្រុងដោយដំបង​នោះ​ឃើញ​មាន​មួយ​ម៉ឺន​ពីរ​ពាន់ស្ដេឌៀ​ហើយ​បណ្ដោយទទឹងនិងកំពស់​របស់​ក្រុងនោះមានប្រវែងស្មើគ្នា 17ទេវតាក៏​បាន​វាស់កំផែងក្រុង​ឃើញ​មាន​មួយរយសែសិបបួនហត្ថ​តាម​រង្វាស់​របស់​មនុស្សដែលទេវតាប្រើ 18កំផែងក្រុងធ្វើពីត្បូងមណីជោតិរសហើយក្រុងនោះ​ធ្វើ​ពី​មាសសុទ្ធ​ដែល​ថ្លា​ដូចកែវសុទ្ធ 19គ្រឹះរបស់កំផែងក្រុងនោះតុបតែង​ដោយ​ត្បូងដ៏​មាន​តម្លៃគ្រប់ប្រភេទគ្រឹះទីមួយ​គឺ​ជា​ត្បូងមណីជោតិរសទីពីរ​គឺ​ជា​ត្បូងកណ្ដៀងទីបី​គឺ​ជា​ត្បូងមោរ៉ាទីបួន​គឺ​ជា​ត្បូងមរកត 20ទីប្រាំគឺ​ជា​ត្បូងសាមស៊ីទីប្រាំមួយ​គឺ​ជា​ត្បូងពិទាយទីប្រាំពីរ​គឺ​ជា​ត្បូងប៊ុតលឿងទីប្រាំបី​គឺ​ជា​ត្បូងបេរីលទីប្រាំបួន​គឺ​ជា​ត្បូងទោប៉ាត់ទីដប់​គឺ​ជា​ត្បូងយក់ទីដប់មួយ​គឺ​ជា​ត្បូងនិលទីដប់ពីរ​គឺ​ជា​ត្បូងត្របែក 21ទ្វារទាំងដប់ពីរ​ធ្វើ​ពី​គជ់ដប់ពីរទ្វារ​នីមួយៗ​ធ្វើពីគជ់មួយហើយផ្លូវ​របស់​ក្រុងនោះ​ធ្វើ​ពី​មាសសុទ្ធ​ដែល​ថ្លាដូចកែវ 22ខ្ញុំមិនឃើញ​មាន​ព្រះ​វិហារនៅក្នុងក្រុងនោះទេដ្បិតព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់ព្រមទាំងកូនចៀម​គឺ​ជា​ព្រះ​វិហារ​របស់​ក្រុងនោះ 23ក្រុងនោះមិនត្រូវការព្រះអាទិត្យលោកខែដើម្បីបំភ្លឺឡើយដ្បិតសិរីរុងរឿង​របស់​ព្រះជាម្ចាស់​បាន​បំភ្លឺក្រុងនោះ​ហើយ​រីឯកូនចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុងនោះ​ដែរ។ 24ជនជាតិទាំងឡាយ​នឹង​ដើរនៅក្នុងពន្លឺ​របស់​ក្រុងនោះហើយ​ពួក​ស្ដេចនៅលើផែនដី​ក៏​នាំយកសិរីរុងរឿង​របស់​ខ្លួនមកក្នុងក្រុងនោះ​ដែរ 25ហើយទ្វារក្រុងនោះមិន​ដែល​បិទឡើយ​នៅពេល​ថ្ងៃដ្បិតនៅទីនោះគ្មានយប់ទេ 26ពួកគេនឹង​នាំ​យក​សិរីរុងរឿងនិងកិត្ដិយសរបស់ជនជាតិទាំងឡាយមកក្នុងក្រុងនោះ 27ហើយអ្វីៗដែលមិនស្អាតព្រមទាំង​អ្នក​ដែលប្រព្រឹត្ដអំពើគួរស្អប់ខ្ពើមនិងសេចក្ដីភូតភរមិន​អាច​ចូលក្នុងក្រុងនោះ​បាន​ឡើយ​មាន​តែ​អស់​អ្នកដែល​មាន​ឈ្មោះ​កត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ​ទើប​អាច​ចូល​បាន។
Copyright information for KhmKCB